រលងទៅខ្លឹមសារមេ
ពិធីបុណ្យភ្ជុំបិណ្ឌ ២០២៦
←ត្រឡប់ទៅព្រឹត្តិការណ៍
ឥតគិតថ្លៃទីតាំងផ្ទាល់សាធារណៈ

ពិធីបុណ្យភ្ជុំបិណ្ឌ ២០២៦

សៅរ៍ 17 តុលា 202610:00 AM
Sahakumkhmer – Khmeriska Samfundet i Sverige

សូមអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីខ្មែរ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅ Järfälla។

ព្រឹត្តិការណ៍នេះបានកន្លងផុតហើយ
ពិធីបុណ្យភ្ជុំបិណ្ឌ ២០២៦

សមាគមសហគមន៍ខ្មែរស៊ុយអែត មានកិត្តិយសសូមជម្រាបជូនលោក លោកស្រី ពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ឱ្យបានជ្រាបថា សមាគមនឹងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

សូមគោរពអញ្ជើញលោក លោកស្រី ពុទ្ធបរិស័ទ និងញាតិមិត្តទាំងអស់ចូលរួមក្នុងកម្មវិធីបុណ្យនេះ និងចូលរួមអនុមោទនាទទួលយកផលបុណ្យតាមសេចក្តីជ្រះថ្លា។

កម្មវិធីបុណ្យ

ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦

ទីកន្លែង: Kvarnvägen 4, 177 64 Järfälla, Stockholm

  • ១០:០០ — ជួបជុំពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយ
  • ១០:៣០ — ប្រារព្ធបទនមស្ការ សមាទានសីល រាប់បាត្រ និងវេរភត្តាហារប្រគេនព្រះសង្ឃ
  • ១២:៣០ — ទទួលទានភោជនាហារថ្ងៃត្រង់
  • ១៤:០០ — បង្សុកូលឧទ្ទិសកុសល ចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម្មទេសនា
  • ១៥:០០ — ចប់កម្មវិធីបុណ្យ
  • ១៥:១៥ — ប្រជុំវិសេសរយៈពេល ៣០ នាទី សម្រាប់សមាជិកសមាគមសហគមន៍ខ្មែរតែប៉ុណ្ណោះ

ប្រភេទ

វប្បធម៌ព្រឹត្តិការណ៍វប្បធម៌ម្ហូបប្រពៃណី
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍
កាលបរិច្ឆេទ និងពេលវេលា
សៅរ៍ 17 តុលា 2026
10:00 AM - 03:45 PM
ទីតាំង
ទីតាំងផ្ទាល់
Kvarnvägen 4
Kvarnvägen 4
177 64 Järfälla
Sweden
តម្លៃ
ឥតគិតថ្លៃ
ការចុះឈ្មោះ
ថ្ងៃផុតកំណត់ចុះឈ្មោះ: 16/10/2026
អ្នករៀបចំ
Sahakumkhmer – Khmeriska Samfundet i Sverige
ទំនាក់ទំនង
contact.sahakumkhmer.se@gmail.com